អនុវត្ត​តែ​តាម​វិធី​នេះគឺមិន​ចាំបាច់​ប្រើ​ថ្នាំ​សម្រើប​អី​ទៀត​ទេ!

loading...

បញ្ហា​អសមត្ថភាព​ផ្លូវភេទ​មិន​ត្រឹមតែ​អាច​ព្យាបាល​ឱ្យ​ជា​ដោយ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ។ ជា​ការពិត​ណាស់ បើ​យោង​តាម​ទស្សនាវដ្តី​ឱសថ​ផ្លូវភេទ​បាន​ឱ្យ​ដឹង​ថា នៅ​មាន​កត្តា​មួយចំនួន​ទៀត​ដូចជា ទម្ងន់ ការពិសារ​ជាតិស្រវឹង និង​លំហាត់ប្រាណ ដែល​អាច​ជួយ​បង្កើន​មុខងារ​ផ្លូវភេទ​ផង​ដែរ ។

ខាងក្រោម​នេះ​ជា​កត្តា ៤យ៉ាង​ដែល​អាច​បង្កើន​សមត្ថភាព​ផ្លូវភេទ​ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​ទៀត៖

ទម្ងន់
បុរស​ធាត់ជ្រុល​មាន​កម្រិត​អរម៉ូន​ភេទ​តេសតូស្តេរ៉ូន​ទាប សម្រាប់​ដើរ​តួនាទី​ចម្បង​នៅក្នុង​មុខងារ​សិច ។ ដូច្នេះ បុរស​ត្រូវ​ផ្លាស់ប្តូរ​របបអាហារ និង​សម្រក​ទម្ងន់​ពេល​មាន​បញ្ហា​ផ្លូវភេទ ។

គេង
ការគេង​យប់​ស្រម៉ុក​នឹង​រំខាន​ដល់​ដំណើរ​នៃ​ការគេង និង​ប៉ះពាល់​ដល់​សមត្ថភាព​ផ្លូវភេទ ។ ពិតប្រាកដ​ណាស់ គេង​មិន​បាន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ ដូចនេះ​បុរស​ត្រូវ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ជារៀងរាល់​យប់ ។

លំហាត់ប្រាណ
លំហាត់ប្រាណ ជា​វិធី​សម្រក​គីឡូ និង​កាត់បន្ថយ​ភាពធាត់​ដ៏អស្ចារ្យ តែ​វា​ក៏​ជួយ​ឱ្យ​បុរស​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួនឯង ធ្វើឱ្យ​គាត់​កាន់តែ​មាន​ទំនុកចិត្ត​ច្រើនឡើង​ពេល​សម្រាត​ខោ​អាវ ។ លើស​ពី​នេះ ការបញ្ចេញ​ញើស​ក៏​ជួយ​បង្កើន​អរម៉ូន​តេសតូស្តេរ៉ូន ដែល​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​ឱ្យ​កាន់តែ​ខ្លាំង​ឡើង ។

របបអាហារ
កម្រិត​កូឡេស្តេរ៉ុល​ទាប​អាច​ជួយ​បង្កើន​កម្រិត​អរម៉ូន​បុរស ។ កម្រិត​ជាតិស្ករ​ខ្ពស់​អាច​ប៉ះពាល់​ដល់​មុខងារ​សរសៃប្រសាទ​ក្នុង​អាអូនតូច ។ ក្នុង​ករណី​នេះ សម្រក​ទម្ងន់​នឹង​ជួយ​ទប់ទល់​ជាតិស្ករ និង​ទទួល​ការបញ្ជូន​សញ្ញា​ទៅកាន់​សរសៃប្រសាទ​ម្តង​ទៀត ៕

loading...

Be the first to comment

Leave a Reply