ស្នងការ ខេត្តសៀមរាប អាចនឹងដូរ ក្រោយបង្ក្រាបល្បែង ប៉ះខ្សែអ្នកធំ?

loading...

សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ កក្កដា ឆ្នាំ​ 2017
ភ្នំពេញ៖បើមិនមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី១០កក្ដដា ឆ្នាំ២០១៧ ២ថ្ងៃទៀត នឹងមានការ ផ្លាស់ប្ដូរ តំណែងស្នងការ ខេត្តសៀមរាប គឺលោកឧត្តមសេនីយ៍ត្រីហ៊ូ វ៉ាន់នី ត្រូវបានផ្ទេរភារកិច្ច ទៅជាអនុប្រធាន នាយកដ្ឋាន នគរបាលទេសចរណ៍ ក្រសួងមហាផ្ទៃ ហើយលោក ទិត្យ ណារ៉ុង អធិការនគរបាល ក្រុងសៀមរាបវិញ ត្រូវតែងតាំង ជាស្នងការនគរបាល ខេត្តជំនួសវិញ។


បើតាមប្រភពនានា ពីខេត្តសៀមរាប បានឲ្យដឹងថា ការផ្លាស់ប្ដូរ យ៉ាងប្រយ៉ាប់ប្រយ៉ាល់នេះ ក្រោយពី លោកឧត្តមសេនីយ៍ត្រីហ៊ូ វ៉ាន់នី ដែលទើបឡើង ជាស្នងការ ខេត្តសៀមរាប បានជាង២ខែ បានបញ្ចេញស្នាដៃ បង្ក្រាបល្បែងស៊ីសង គ្រឿងញៀន បងធំបងតូច ក្មេងទំនើង ជាពិសេស ការបង្ក្រាបល្បែងស៊ីសង ប៉ះចំខ្សែ មន្ត្រីមានអំណាច នាំអោយពួកគេ មិនសប្បាយចិត្ត នឹងបាត់បង់ នូវផលប្រយោជន៍?។
សូមរម្លឹកថា លោកឧត្តមសេនីយ៍ត្រី ហូ វ៉ាន់នី ត្រូវបានតែងតាំង ជាស្នងការនគរបាល ខេត្តសៀមរាប ត្រឹមរយៈជាង២ខែប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះ ក៏ត្រូវបានថ្នាក់លើធ្វើការ ផ្លាស់ប្តូរតែម្តង ខណៈស្នាដៃក្នុង រយៈពេលកាន់ តំណែងនេះ គេសង្កេតឃើញលោកស្នងការបានបញ្ជា និងដឹកនាំកម្លាំង ចុះបង្ក្រាបបទល្មើស បានយ៉ាងច្រើនផងដែរ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន។
ចំណែកលោកទិត្យ ណារ៉ុង អធិការក្រុងសៀមរាប បច្ចុប្បន្នមានអាយុ៥៧ឆ្នាំ ដែលគ្រោងឡើង ជាស្នងការ នគរបាលខេត្តថ្មីនេះ កន្លងទៅ ប្រជាពលរដ្ឋ មិនសូវឃើញមុខ ចុះបង្ក្រាបនូវ ល្បែងស៊ីសង ក្មេងទំនើង និងបញ្ហាគ្រឿងញៀន នោះទេ។
មានការលើកឡើងថា លោកទិត្យ ណារ៉ុង ដែលបាន ឡើងជាស្នងការ ខេត្តសៀមរាប ដោយសារលោកមាន ខ្សែរយះមន្ត្រីមានអំណាច នៅខេត្តសៀមរាប ជួយជ្រោងជ្រែង។ ការលើកឡើង បន្ថែមថា ការដែលអធិការ ឡើងជាស្នងការ ផ្លោះបែបនេះ មន្ត្រីមួយចំនួន នៅស្នងការ ខេត្តសៀមរាប មានសតិអារម្ភ មិនសប្បាយចិត្តផងដែរ។
យ៉ាងនេះក្ដីប្រជាពលរដ្ឋ ខេត្តសៀមរាប មិនរំពឹងថា លោកទិត្យ ណារ៉ុង ឡើងជាស្នងការ ខេត្តសៀមរាប អាចលុបបំបាត់ ល្បែងស៊ីសង ឬទប់ស្កាត់បទល្មើស នានាបានយ៉ាងណានោះទេ។
មហាជនបានលើកឡើងថា អនុសាសន៍ណែនាំ របស់សម្ដេចតេជោហ៊ុនសែន សម្ដេចក្រឡាហោមស ខេង នាយឧត្តមសេនីយ៍ អគ្គស្នងការ នេត សាវឿន តែងតែងណែនាំ ឲ្យមន្ត្រីអាជ្ញាធរ សមត្ថកិច្ច ទប់ស្កាត់បទល្មើស ក្នុងនោះ ក្រសួងមហាផ្ទៃ បានដាក់ចេញ នូវគោលនយោបាយ ភូមិឃុំ មានសុត្ថិភាព ផងដែរដើម្បីប្រសិទ្ទិភាព ការងារទប់ស្កាត់បទល្មើស ផ្សេងៗជាពិសេស ល្បែងស៊ីសង។ ចុះបើបង្ក្រាបល្បែងស៊ីសង ប៉ះខ្សែ មន្ត្រីមានអំណាច ផ្លាស់ចេញបែបនេះ តើសមឬទេ? ហើយអ្នកឡើងក្រោយ ហ៊ានបង្ក្រាបដែរឬយ៉ាងណា?៕

loading...

Be the first to comment

Leave a Reply