សម្រេចបិទច្រករបៀងព្រំដែនទាំង៤៣នៅក្នងខេត្តបន្ទាយមានជ័យដោយសម្តេច​ ស ខេង

loading...

សម្តេចក្រឡាហោម ស ខេង បានដាក់វិធានការឲ្យបិទច្រករបៀងខុសច្បាប់ទាំង៤៣កន្លែង នៅក្នុងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ពលករចំណាកស្រុកដែលគ្មានលិខិតឆ្លងដែន និងទំនិញគេចពន្ធខុសច្បាប់ ។

ខេត្តបន្ទាយមានជ័យ ៖ សម្តេចក្រឡាហោម ស ខេង បានដាក់វិធានការអោយបិតច្រករបៀងខុសច្បាប់ទាំង៤៣កន្លែងដើម្បីទប់ស្កាត់ពលករចំណាកស្រុកដែលគ្មានលិខិតឆ្លងដែននិងទំនិញគេចពន្ធខុសច្បាប់ ដែលបានលើកឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នា២០១៧ កន្លងទៅនេះ ។

បើយោងតាមលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់វិធានការអោយបិតច្រករបៀងខុសច្បាប់ទាំង៤៣កន្លែងដើម្បីទប់ស្កាត់ពលករចំណាកស្រុកនិងទំនិញគេចពន្ធដែលឈ្មួញចូលមកកម្ពុជាដោយគ្មានច្បាប់ដែលធ្វើអោយបាត់បង់ចំណូលរដ្ឋជាច្រើន។

ហើយលោកបានណែនាំដល់សមត្ថកិច្ចដែលឈជើងនៅតាមបន្ទាត់ព្រំដែន ត្រូវតែចូលរួមលុបបំបាត់អោយអស់រាល់ច្រករបៀងខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យជាប់ព្រំដែនកម្ពុជា.ថៃមានប្រមាណជាង១០០គីឡូម៉ែត្រហើយមានច្រករបៀងខុសច្បាប់ជាង៤០កន្លែង។

គួរបញ្ជាក់ផងដែរថា ៖ ពលករកម្ពុជាដែលធ្វើចំណាកស្រុកឆ្លងដែនខុសច្បាប់នោះគឺទៅតាមរយះមេខ្យល់និងមានរថយន្តចង្កូតស្តាំគេចពន្ធម៉ូតូគេចពន្ធ និងទំនិញគេចពន្ធលួចនាំចូល តាមច្រករបៀងតូចៗនៅតាមព្រំដែនកម្ពូជា-ថៃ ។

លោក សួន បវរ បានដាក់វិធានការត្រូវតែលុបបំបាត់នៅច្រករបៀងខុសច្បាប់តាមបន្ទាត់ព្រំដែនអោយអស់មិនត្រូវអោយកើតមានធ្វើអោយបាត់បង់ចំណូលរដ្ឋនោះទេ ។

លោកបានបញ្ជាក់ទៀតថា៖ “ដាក់វិធានការហើយបើកងកម្លាំងណាមួយនៅតែបន្តបើកច្រករបៀងដោយខុសច្បាប់គឺទទួលខុសត្រូវមុខច្បាប់” ៕ប្រភព៖fbnewskh

http://fbnewskh.com/wp-content/uploads/2017/07/

Be the first to comment

Leave a Reply