វាអាចជួយពន្លូតកំពស់របស់អ្នករហូសការស្មានជាមួយលំហាត់ប្រាណទាំង៥ប្រភេទនេះ

loading...

កំពស់ខ្ពស់គឺជាសម្បតិ្តលក្ខណមួយដែលមនុស្សគ្រប់រូ​បប្រាថ្នាចង់បាន ប៉ុន្តែមិនមែននរណាៗដែលកើតមគឹសុទ្ធតែមានកំពស់ខ្ពស់នោះទេ ហេតុនេះហើយទើបវាជារឿងកង្វល់មួយចំពោះមនុស្សមួយចំនួន តែកង្វល់ទាំងនោះនឹងត្រូវបានដោះស្រាយនៅថ្ងៃនេះជាមួយគន្លឺះខាងក្រោម៖

១. ការជិះកង់

http://anarchak.com/wp-content/uploads/2017/07/

វិធីដ៏ល្អបំផុត ដែលអ្នកអាចលូតកំពស់បានគឺការជិះកង់ អ្វីដែលអ្នកត្រូវធ្វើពេលជិះកង់គឺអ្នកគ្រាន់តែសម្រួលកែបកៅអីកង់របស់អ្នកឲ្យរាងខ្ពស់បន្តិច ដើម្បីឱ្យអ្នកអាចលាតសន្ធឹងជើងរបស់អ្នកដល់ឈ្នាន់កង់ ការអនុវត្តវិធីសាស្រ្តនេះវាមិនត្រឹមតែជួយឲ្យអ្នកមានសុខភាពល្អនោះទេ តែថែមទាំងអាចឲ្យអ្នកមានលោកអ្នកមានកំពស់ខ្ពស់ដោយមិនដឹងខ្លួនទៀតផង។

២. ការហែលទឹក

http://anarchak.com/wp-content/uploads/2017/07/

ការហែលទឹកត្រូវបានគេដឹងថា​ស្ថិតនៅក្នុងកំពូលតារាងលំហាត់ប្រាណដែលជួយពន្លូតកំពស់យ៉ាងមានប្រសិទ្ធិ៍ភាពបំផុត ដោយសារតែពេលដែលអ្នកហែលទឹក សន្លាក់របស់អ្នកកាន់តែមានចល័តហើយវាជាកត្តាជំរុញមួយ ដែលធ្វើឲ្យឆ្អឹងរបស់អ្នកលូតលាស់ជាងមុន។

៣. ការលោត

http://anarchak.com/wp-content/uploads/2017/07/

ការលោតក៏ជាកតាលិករជំរុញឲ្យមានការលូតកំពស់ផងដែរ អ្នកអាចលោតអន្ទាក់ លោតលេងបាល់បោះ ឬក៏គ្រាន់តែលោតនៅមួយកន្លែងក៏បាន ដោយសារតែលំហាត់ប្រាណនេះនឹងជួយពង្រីកឆ្អឹង ជាមួយនិងពង្រឹងសាច់ដុំរបស់អ្នកឲ្យកាន់តែរឹងមាំ។

៤. ការពត់ខ្លួនប្រាណ

http://anarchak.com/wp-content/uploads/2017/07/

ការពត់ខ្លួនប្រាណក៏ជាវិធីសាស្រ្តដែលត្រូវបានគេអនុវត្តដើម្បីពន្លូតនូវកំពស់ផងដែរ លំហាត់ប្រាណនេះចាប់ផ្តើមពីការរក្សាជើងរបស់អ្នកឱ្យត្រង់ នឹងឲ្យម្រាមដៃរបស់អ្នកទៅប៉ះនឹងម្រាមជើង។ ការធ្វើបែបនេះមិនត្រឹមតែជួយអ្នកឲ្យលូតកំពស់នោះទេ តែថែមទាំងជួយសរសៃឈាមឲ្យដើរស្រួលថែមទៀតផង។

៥.​ ធ្វើលំហាត់ប្រាណព្យួរខ្លួន

http://anarchak.com/wp-content/uploads/2017/07/

​ការធ្វើលំហាត់ប្រាណព្យួរខ្លួននេះពិតជាមានប្រជាប្រិយភាពណាស់នៅភាគអឺរ៉ុប ដោយសារតែវាជាលំហាត់ប្រាណដែលងាយស្រួល។ នៅក្នុងលំហាត់ប្រាននេះ អ្នកមិនចាំបាច់លើកខ្លួនរបស់អ្នកចុះឡើងៗនោះទេ គឺគ្រាន់តែព្យួរខ្លួនអ្នកនឹងរបារនោះឲ្យយូរតាមដែលអ្នកអាចធ្វើទៅបានដោយសារការធ្វើបែបនេះ​ នឹងជួយពន្លូតឆ្អឹងយ៉ាងមានប្រសិទ្ធិភាព។ តែជាគំនិងល្អ អ្នកគួរតែចាប់ផ្ដើមអនុវត្តវិធីនេះម្ដងបន្តិចៗដើម្បីចៀសវាងការឈឺនូវសន្លាក់ដៃ ជើង៕

ប្រភព៖ brightside

loading...

Be the first to comment

Leave a Reply