របៀបចាយលុយនៅអាយុខ្ទង់២០ឆ្នាំ ដើម្បីក្លាយជាសេដ្ឋីនៅថ្ងៃអនាគត

loading...

អ្នកនឹងដឹងថាជីវិតវាមានឧបសគ្គច្រើនប៉ុណ្ណា នៅពេលដែលអ្នកមានអាយុច្រើនទៅៗ ប៉ុន្តែច្រើនប៉ុណ្ណាទើបអាចចាត់ទុកថាច្រើន? ជាទូទៅ នៅពេលដែលអ្នកបញ្ចប់ការសិក្សា វាជាពេលមួយដែលល្អបំផុតដើម្បីកំណត់ថាត្រូវជាពេលដែលអ្នកចាប់ផ្តើមពឹងផ្អែកទៅលើខ្លួនឯង។

ការរស់នៅដោយមិនពឹងផ្អែកទៅលើក្រុមគ្រួសាររបស់អ្នកទៀតវាមិនមែនជារឿងងាយស្រួលនោះទេ ដោយសារអ្វីៗក៏អ្នកត្រូវអាស្រ័យទៅលើកម្លាំងបញ្ញារបស់ខ្លួនឯងដូចជាការចាយវាយប្រចាំថ្ងៃជាដើម។ ប៉ុន្តែតើអ្នកត្រូវរៀនចំនាយរបៀបណាដើម្បីអោយអ្នកអាចរស់នៅស្រួលនៅថ្ងៃក្រោយ?

កំឡុងអាយុ២០ឆ្នាំ គឺជាពេលដ៏ស័ក្តសមមួយដើម្បីអោយអ្នកចាប់ផ្តើមរៀនម្ចាស់ការលើខ្លួនឯងដោយសារតែអាយុប៉ុននេះ អ្នកក៏បានរៀនចប់ និងមានរូបរាងពេញកម្លាំងសម្រាប់រកការងារធ្វើហើយ។ ប៉ុន្តែទោះជាអ្នកមានសមត្ថភាព និងរូបសម្បត្តិល្អប៉ុណ្ណាក៏ដោយ ដោយសារតែអ្នកមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ ដូច្នេះប្រាក់ខែរបស់អ្នកក៏មិនអាចបានខ្ពស់ខ្លាំងណាស់ណាដែរ។

ប៉ុន្តែនោះមិនមែនមានន័យថា អ្នកមិនអាចធ្វើអោយខ្លួនឯងជោគជ័យដោយសារតែប្រាក់ខែរបស់អ្នកមានកម្រិតទាបនោះទេ ផ្ទុយទៅវិញ អ្នកត្រូវរៀនចាយវាយអោយមានវិន័យ ហើយវិន័យទាំងនោះមានដូចជា៖

• តើអ្វីដែលត្រូវចំនាយលើ ហើយអ្វីដែលត្រូវសន្សំ?

http://anarchak.com/wp-content/uploads/2017/05/

ដោយសារតែអ្នកឈប់ប្រើប្រាស់លុយរបស់គ្រួសារអ្នកទៀតហើយ ដូចនេះអ្នកមិនអាចចាយតាមតែចិត្តដូចពីមុនបាននោះទេ។ អញ្ចឹងហើយ វាពិតជាមានសារៈសំខាន់ណាស់ដែលអ្នកត្រូវចេះគ្រប់គ្រងការចាយវាយរបស់ខ្លួន ថាតើអ្វីដែលអ្នកគួរចំនាយជាចាំបាច់ និងអ្វីដែលអ្នកមិនគួរខ្ជះខ្ជាយទៅលើវា?

ដើម្បីអោយដឹងថាតើអ្នកគួរចាត់ការលើវារបៀបណា អ្នកគួរធ្វើតារាងមួយហើយសរសេរត្រួសត្រួសទៅលើចំនាយប្រចាំថ្ងៃរបស់អ្នកមកបូកចូលគ្នាសរុបក្នុងមួយខែ រួចយកប្រាក់ខែក្នុងមួយខែរបស់អ្នកមកដកចំនួនដែលអ្នកបានបូក ដើម្បីរកចំនួនប្រាក់ដែលអ្នកអាចសល់ក្នុងមួយខែ។ ប៉ុន្តែលុយដែលនៅសល់នោះមិនមែនចាំបាច់តែទុកសម្រាប់សន្សំទាំងអស់ទេ ព្រោះក្នុងនោះ អ្នកប្រហែលជាចង់ទុកខ្លះសម្រាប់ការកំសាន្តបន្តិចបន្តួចសម្រាប់ខ្លួនឯង រឺក៏ទុកប្រើសម្រាប់ពេលមានអាសន្នអ្វីមួយ។

អ្នកគួរតែចាប់ផ្តើមមានទម្លាប់សន្សំលុយដែលលុយសន្សំរបស់អ្នកគួរតែកំណត់អោយមានប្រចាំខែ ក្នុងបរិមាណមួយច្បាល់លាស់។ នេះមិនមែនមានន័យថា អ្នកមិនអាចសន្សំលើសពីនេះទេ ប៉ុន្តែវាមានន័យថា អ្នកគួរតែសន្សំតិចបំផុតក៏ប៉ុននេះដែរ។

• តើធ្វើយ៉ាងណា ប្រសិនជាចង់រស់នៅតែម្នាក់ឯង?

http://anarchak.com/wp-content/uploads/2017/05/

មិនថានរណា ប្រុសរឺក៏ស្រី តែងតែចង់បានសេរីភាពដែលរស់នៅតែម្នាក់ឯង នៅក្រៅការគ្រប់គ្រងដ៏តឹងរឹងរបស់ឪពុកម្តាយហើយ ហើយប្រសិនជាអ្នកជាមនុស្សប្រុស អ្នកប្រាកដមានឳកាសខ្ពស់ក្នុងការរស់នៅតែម្នាក់ឯង។ ប៉ុន្តែតើអ្នកគួររស់នៅតែម្នាក់ឯងទេ?

ជាទូទៅ ការរស់នៅម្នាក់ឯងនៅខាងក្រៅមានគុណសម្បត្តិ និងគុណវិបតិ្ត ដោយសារទោះបីជាអ្នកមានឯករាជ្យក៏ពិតមែន តែអ្នកត្រូវចំនាយលុយជាច្រើនទៅលើរឿងដែលអ្នកអាចសន្សំបានប្រសិនបើអ្នកនៅផ្ទះជាមួយឪពុកម្តាយ ដូចជាថ្លៃជួលផ្ទះ (ប្រសិនជាអ្នកគ្មានផ្ទះផ្ទាល់ខ្លួនដទៃទៀត) ជាដើម។

ដូច្នេះប្រសិនជាអ្នកចង់រស់នៅម្នាក់ឯង អ្នកគួរជួលផ្ទះណាដែលមានតម្លៃសមរម្យ ពោលគឺត្រឹមតែ៣០%នៃចំនូលរបស់អ្នកបានហើយ។ អ្នកក៏ត្រូវចាំដូចគ្នាថា មិនត្រឹមតែតម្លៃផ្ទះនោះទេដែលអ្នកត្រូវយកចិត្តទុកដាក់ ប៉ុន្តែអ្នកក៏គួរពិចារណាលើទីតាំងផ្ទះ និងបរិក្ខាក្នុងផ្ទះ ព្រោះបើកាលណាវាមិនល្អ អ្នកនឹងត្រូវបង់អស់ថវិការដោយសារវា។

• ប្រសិនជាអ្នកចង់ទិញឡានទៀត តើអ្នកគួរធ្វើយ៉ាងណា?

http://anarchak.com/wp-content/uploads/2017/05/

វាជារឿងធម្មតាទេដែល តម្រូវការរបស់អ្នកចេះតែកើនឡើងៗ ប៉ុន្តែទន្ទឹមនឹងការកើនឡើងនៃការចង់បានរបស់អ្នក អ្នកត្រូវពិចារណាអោយម៉ត់ចត់ទៅលើសមត្ថភាពរបស់អ្នក។ ប្រសិនជាអ្នកគិតថាសមត្ថភាពអ្នកពេលនេះអាចទិញឡានបាន ចូរអ្នកពិចារណាទៅលើប្រភេទឡានដែលអ្នកចង់ប្រើប្រាស់ ហើយអ្នកគួរជៀសវាងការចង់បានឡានទំនើបដែលមានតម្លៃថ្លៃ បើទោះបីជាពេលនេះអ្នកមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ទិញវាហើយក៏ដោយ។

អ្វីដែលអ្នកគួរធ្វើគឺទិញឡានណាដែលអាចជួយសន្សំសំចៃសាំងអោយអ្នក ឡានដែលមានគ្រឿងបម្លាស់គ្រប់គ្រាន់ និងឡានដែលមានទីផ្សារលក់ចេញពេលអ្នកមានបញ្ហាបន្ទាន់ត្រូវការប្រាក់។ ហេតុអ្វី? ក្នុងវ័យនេះ អ្នកមិនគួរឈ្លក់វង្វេងនឹងអ្វីដែលអ្នកមាន រឺសម្ភារៈនិយមនៅឡើយទេ ដោយសារអ្នកស្ថិតនៅក្នុងវ័យដែលត្រូវវឹកហាត់ខ្លួនឯង អោយមានវិន័យ និងចេះគ្រប់គ្រងខ្លួនឯង។

• ប្រសិនជាអ្នកត្រូវការលុយ តើអ្នកគួរយកពីណា ហើយខ្ចីប៉ុន្មាន?

http://anarchak.com/wp-content/uploads/2017/05/

ពេលនេះ អ្នកប្រាកដជាមានមហិច្ចតាកាន់តែធំហើយ តែកុំភ្លេចថាមហិច្ចតានេះកំពុងធ្វើអោយអ្នកក្លាយខ្លួនជាកូនបំណុលម្នាក់។ តែកុំបារម្ភពេក ព្រោះវាមិនមែនរឿងធំដុំអ្វីនោះទេ អ្វីដែលសំខាន់គឺអ្នកត្រូវរៀបចំគម្រោងអោយបានត្រឹមត្រូវថាតើអ្នកនឹងរៀបចំសងប្រាក់ទៅគេវិញតាមវិធីណា ហើយអ្នកអាចធ្វើវាបានរឺក៏អត់។ ចំនែកឯអ្នកណាដែលអ្នកគួរតែខ្ចីវិញ សំខាន់គឺអោយតែគេអាចផ្តល់ការប្រាក់ដែលទាបបំផុតបានអោយអ្នក ហើយពេលវេលាដែលអ្នកចង់ខ្ចីក៏ត្រូវជាមួយពេលវេលាដែលអ្នកត្រូវខ្ចីផងដែរ។

ដូចនេះ ប្រសិនជាអ្នកចង់អោយខ្លួនមានអនាគតល្អ អ្នកគួរប្រកាន់ខ្ជាប់នឹងគោលការណ៍ទាំងអស់ខាងលើនេះ៕

ប្រភព៖ Business Insider

loading...

Be the first to comment

Leave a Reply