បើពិសាផ្លែទៀបរួច សូមកុំបោះបណ្តូលវាចោល! វាប្រៀបដូចជាឱសថដ៏អស្ចារ្យអញ្ចឹង!

loading...

សូមប្រយ័ត្ន! ជួយស៊ែរចែកគ្នាដឹងផង លើកក្រោយពិសាផ្លែទៀបរួច សូមកុំបោះចោលបណ្តូលវា វាប្រៀបដូចជាឱសថទិព្វដ៏អស្ចារ្យអាច…

 

 

បណ្តូល​ទៀប​ជារឿយៗ​ត្រូវគេ​បោះចោល ក្រោយ​ទទួលទាន​សាច់​ទៀប​រួច ប៉ុន្តែ​គ្មាន​នរណាម្នាក់​ដឹងថា វា​ជា​ឱសថ​ធម្មជាតិ​ដ៏​ពូកែ​សម្រាប់​ព្យាបាល​អាការៈរោគ​ជាច្រើន​នោះទេ​។

​    ​យោងតាម​អ្នកជំនាញ​អាហារូបត្ថម្ភ​ជាច្រើនរូប​បានឱ្យដឹងថា បណ្តូល​ទៀប​ជា​ប្រភព​វី​តា​មី C ដ៏​អស្ចារ្យ​។ ទទួលទាន​បណ្តូល​ទៀប ១០០ ក្រាម​ក្នុង​មួយថ្ងៃ គឺ​ស្មើនឹង​ការ​ទទួលទាន​វីតាមីន C ២១ ភាគរយ​រាល់ថ្ងៃ ដែល​រាងកាយ​ត្រូវការ​ចាំបាច់​។ អ្នកជំនាញ​អាហារូបត្ថម្ភ​ខ្លះ​រកឃើញ​វីតាមីន B ក្នុង​បណ្តូល​ទៀប​ជា​ប្រភព​ផ្តល់​ថាមពល​ដល់​រាងកាយ និង​ជំរុញ​ប្រព័ន្ធ​ប្រសាទ​ឱ្យមាន​សុខភាព​ល្អ​។ មួយវិញទៀត ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​បណ្តូល​ទៀប​ជួយ​ដល់​សុខភាព​បេះដូង និង​ជាតិ​កាល់ស្យូម​ជួយ​ដល់​ឆ្អឹង​រឹងមាំ​។​

​    ​ប្រសិនបើ​លោកអ្នក​ពិសា​ទៀប សូមកុំ​ភ្លេច​ពិសា​ទាំង​បណ្តូល​ទៀប​ផង ព្រោះ​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដូចខាងក្រោម​៖

​    ​១. ជួយ​ការពារ​រាងកាយ​មិនឱ្យ​ងាយ​ឆ្លង​មេរោគ​ផ្តេសផ្តាស​

​    ​២. រក្សា​ស្បែក​ឱ្យមាន​សុខភាព​ល្អ និង​ស្រស់ស្អាត​

​    ​៣. ជួយ​បង្គ្រប់​ជាតិ​ដែក បង្ការ​ភាពស្លេកស្លាំង​

​    ​៤. ទប់ស្កាត់​ជំងឺលើសឈាម​

 

 

​    ​៥. ជួយ​រក្សា​ប្រព័ន្ធ​ប្រសាទ​ឱ្យមាន​សុខភាព​ល្អ​

​    ​៦. កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ​ពុក​ឆ្អឹង​៕

ទៀបក្រឡុក

ផ្លែទៀប ជាផ្លែឈើដែលមានសារៈប្រយោជន៍ជាច្រើនយ៉ាងដល់សុខភាពមនុស្សគ្រប់គ្នា ម្យ៉ាងវិញទៀតយើងអាចប្រើវា ធ្វើជាឳសថសម្រាប់ព្យាបាលរោគ និង អាចធ្វើជាបង្អែមបានទៀតផង ។ ថ្ងៃនេះ Happycambodia សូមណែនាំប្រិយមិត្តឲ្យបានដឹង របៀបធ្វើ “ទឹកទៀបក្រឡុក” ដែលមានរសជាតិឆ្ងាញ់ពិសារ។

សូមអានពីវិធីធ្វើដូចខាងក្រោម៖

 

 

 

គ្រឿងផ្សំ

– ផ្លែទៀប

– ស្ករស

– អំបិល

 

វិធីធ្វើ

១- ដាក់សាច់ទៀប ក្នុងថូក្រឡុក ដាក់ទឹកដាំ ទឹកស្ករ អំបិល ក្រឡុក អោយសព្វ ។

២- ដួសតឹកកក ដាក់កែវ ចាក់ទឹកផ្លែទៀបក្រឡុកចូល ពិសា ឬអាចដាក់ទឹកកកឈូស ពេលកិនក្រឡុកក៏បាន ៕

អត្ថប្រយោជន៍

-ផ្លែទៀប មានគុណប្រយោជន៍ ក្នុងការប្រើជាថ្នាំបញ្ចុះទម្ងន់ ហើយជួយអោយត្រជាក់កទៀតផង ។

-ផ្លែទៀប សម្បូរដោយសារធាតុអាហារផ្សេងៗ ជាពិសេស ថាមពល ការបូអ៊ីដ្រាត ប្រូតេអ៊ីន កាកសរសៃអាហារ វីតាមីន រ៉ែខនិជ កាល់ស្យូម និងជាតិដែក ៕

 

 

loading...

Be the first to comment

Leave a Reply