ទីកន្លែងដែលមានការលងបន្លាចយ៉ាងបះសក់និងព្រឺរោមខ្លាំងបំផុតនៅជុំវិញពិភពលោក

loading...

អ្នកប្រហែលជាធ្លាប់បានមើលរឿងខ្មោចដែលមានការលងបន្លាចជាច្រើន ប៉ុន្តែប្រហែលជាមិនធ្លាប់មានបទពិសោធន៍ត្រូវបានខ្មោចលងនោះទេ។ ដូចនេះ ប្រសិនបើចង់បានបទពិសោធន៍ខ្មោចលងបែបនោះ អាចសាកល្បងនៅកន្លែងខាងក្រោមនេះ ដែលត្រូវបានគេចាត់ទុកថាជាកន្លែងដែលមានការលងបន្លាចបះសក់បំផុតនៅជុំវិញពិភពលោក។

  1. Bhangarth Fort នៅក្រុងRajasthan ប្រទេសឥណ្ឌា

តាមរឿងព្រេង​ មានមេធ្មប់វេទមន្តម្នាក់បានដាក់បណ្តាសារអ្នករស់នៅក្នុងវិមាននេះ ឲ្យស្លាប់មិនតាមធម្មជាតិហើយព្រលឹងរបស់ពួកគេនឹងត្រូវនៅទីនោះដើម្បីលងបន្លាច។ នៅទីនេះគ្មានដំបូលនោះទេ ហើយបើគេសាងសង់ដំបូលនោះដំបូលនឹងបាក់រលំ។ មនុស្សមិនត្រូវបានអនុញ្ញាតឲ្យស្នាក់នៅទីនេះនៅពេលយប់នោះទេ ហើយមានការនិយាយថា អ្នកដែលនៅទីនេះបន្ទាប់ពីមេឃងងឹត មិនដែលឃើញត្រលប់មកវិញទេ។

2. Highgate Cemetery នៅទីក្រុងឡុងដ៏ភាគខាងជើង ប្រទេសអង់គ្លេស

វាជាកន្លែងបញ្ចុះសពដែលមានការលងបន្លាចបំផុតមួយ ពោលគឺបន្ទាប់ពីថ្ងៃលិចភ្លាម បរិយាកាសនៅទីនោះចាប់ផ្តើមធ្វើឲ្យអ្នកព្រឺរោមតែម្តង ជាមួយនិងរូបចម្លាក់អត់ក្បាល ផ្លូវដើរចាស់ទ្រុឌទ្រោម ស្មៅដែលមិនមានកាត់សម្អាតជាដើម។

3. ផ្លូវក្រោមដីScreaming Tunnel ពីNiagara ទៅ Ontario

តាមរឿងព្រេង នៅប្រហែលមួយសតវត្សមុន មានផ្ទះកសិករមួយនៅក្បែរច្រកចូលខាងត្បូងនៃផ្លូវនេះ ប៉ុន្តែនៅយប់មួយផ្ទះនោះត្រូវបានភ្លើងឆេះ ហើយក្មេងស្រីម្នាក់ដែលត្រូវបានអណ្តាតភ្លើងឆេះស្រោបខ្លួនបានរត់ចូលទៅក្នុងផ្លូវនោះស្រែកសុំឲ្យគេជួយ ប៉ុន្តែនាងក៏ត្រូវភ្លើងឆេះដល់ស្លាប់នៅក្នុងផ្លូវនោះ។ ចាប់ពីថ្ងៃនោះមក បើមាននរណាអុជភ្លើងដើរក្នុងផ្លូវនោះ ព្រលឹងខ្មោចនឹងចេញមក ស្រែក និងលងអ្នកនោះរហូតដល់ស្លាប់។

4. ឆ្នេរChangi ប្រទេសសិង្ហបុរី

ឆ្នេរនេះត្រូវបានគេជឿថាជាកន្លែងដែលទាហានចិនរាប់ពាន់នាក់ ត្រូវបានធ្វើទារុណកម្មនិងសម្លាប់ដោយទាហានជប៉ុន ក្នុងសម័យសង្រ្គាមលោកលើកទីពីរ។ មកដល់បច្ចុប្បន្ន អ្នកដែលទៅទីនោះ អាចលឺសម្លេងស្រែក និងយំរបស់អ្នកស្លាប់ទាំងអស់់នោះ ហើយជាញឹកញាប់នៅពេលយប់ គេបានឃើញកន្លែងជីកកប់សាកសពផងដែរ។ អ្វីដែលគួរឲ្យខ្លាចជាងនោះទៀត គឺពេលយប់ខ្លះគេឃើញមានទាហានចិនអត់ក្បាលនៅលើឆ្នេរនោះទៀតផង។

5. Monte Cristo នៅរដ្ឋNew South Wales ប្រទេសអូស្រ្តាលី

ម្ចាស់ស្រីរបស់ផ្ទះនេះ បានបង្ខាំងខ្លួនឯងក្នុងផ្ទះមិនចេញក្រៅអស់រយៈពេល២៣ឆ្នាំ បន្ទាប់ពីស្វាមីរបស់ខ្លួនបានស្លាប់។ បន្ទាប់មកនាងក៏បានស្លាប់នៅទីនោះ​ ហើយព្រលឹងរបស់នាងនៅវិលវល់ក្នុងផ្ទះនោះ។ អ្នកដែលឆ្លងកាត់អាចលឺសម្លេងយំសោករបស់ស្រ្តីម្ចាស់ផ្ទះ ហើយអ្នកដែលទៅទស្សនាផ្ទះនេះ តែមានអារម្មណ៍ថា មានព្រលឹងព្យាយាមសង្កត់ខ្លួន។

ប្រភព៖ Hellotravel

loading...

Be the first to comment

Leave a Reply