តំណាងរាស្រ្តបក្សប្រឆាំង​​បង្ហាញ​​ការ​ពេញចិត្ត​ចំពោះ​​ការ​លើកឡើង​​របស់​​លោក​​ស ខេង​​

loading...

​កន្លងមក គេ​តែង​សម្គាល់​ឃើញថា មន្ត្រី​គណបក្សប្រឆាំង​តែងតែ​រិះគន់​ចំពោះ​ការ​ថ្លែង​នានា​របស់​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល ដោយ​ថា​ការលើក​ឡើង​នោះ​មិន​សម​ហេតុផល ឬ​មិន​អាច​ទទួលយក​បាន​ជា​ដើម​។

http://vayofm.com/content_img/78429/

ប៉ុន្តែ​ថ្មីៗ​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប គឺ​លោកស្រី​មូរ សុខ​ហួរ បាន​ថ្លែង​ការពេញចិត្ត​ចំពោះ​ការលើកឡើង​របស់​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដែលថា “…​សម័យ​នេះ​មិន​មែន​​ជា​សម័យ​កាំភ្លើង សម័យ​សង្គ្រាម​ទៀត​ទេ ដូច្នេះ​វេលា​នេះ បើ​ចង់​បាន​ការទុកចិត្ត​ពី​ប្រជាពលរដ្ឋ ចង់បាន​ការទុកចិត្ត​ពី​​ប្រជា​ពល​រដ្ឋ​ ត្រូវតែ​បម្រើ​ប្រជាពលរដ្ឋ​…”​។ តាមរយៈឃ្លីប​វីដេ​អូ​បង្ហោះ​លើបណ្តាញសង្គម​ហ្វេស​​ប៊ុក នៅថ្ងៃអាទិត្យនេះ​ លោកស្រីមូរ សុខហួរ បន្តថា ប្រជាពលរដ្ឋនៅមូលដ្ឋានកំពុងជួបបញ្ហាជាច្រើន ដូច្នេះ យើងប្រជែងប្រជាប្រិយភាពគ្នា ដោយទៅបម្រើប្រជា​ពលរដ្ឋ​…។ ជា​ការ​កត់​សម្គាល់​ នេះ​ជា​អាចថា​ជា​លើក​ទី​មួយ​​ហើយ​ ដែល​​មន្ត្រី​គណបក្សប្រឆាំង បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​ការលើកឡើង​​របស់​​ថ្នាក់​ដឹកនាំ​​គណបក្សកាន់អំណាច​ដូច្នោះ​។ សូម​ស្តាប់​ការលើក​ឡើង​​របស់​លោក​ស្រី​មូរ សុខ​ហួរ បន្ថែមៈ​

​សំឡេង​៖

ប្រភព៖ vayofm

loading...

Be the first to comment

Leave a Reply