ដើម្បីកុំអោយចាញ់បោកអ្នកលក់ តោះមើលវិធីធ្វើតេសទឹកឃ្មុំសុទ្ធ ឬមិនសុទ្ធ!

loading...

វិធីសាស្ត្រពិនិត្យមើលទឹកឃ្មុំសុទ្ធ ឬមិនសុទ្ធ តើត្រូវប្រើវិធីអ្វីខ្លះដើម្បីឲ្យដឹងថាទឹកឃ្មុំរបស់អ្នកសុទ្ធ ឬមិនសុទ្ធ?

ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនសម្រាប់តេស្ត៖

១.ធ្វើតេស្តដោយប្រើក្រដាស

អ្នកត្រូវយកក្រដាសផ្តិត ចាក់ទឹកឃ្មុំ ១ ដំណក់ពីលើក្រដាស។ ប្រសិនបើទឹកឃ្មុំមិនសុទ្ធទេ ក្រដាសនឹងស្រូបយកទឹកឃ្មុំ។ ទឹកឃ្មុំសុទ្ធនឹងមិនជ្រាបចូលក្រដាសឡើយ។

សូមទស្សនាវីដេអូ៖

 

 

២.ធ្វើតេស្តដោយដាក់ក្លាស់សេ

លោកអ្នកគ្រាន់តែយកទឹកឃ្មុំដែរត្រូវធ្វើការតេស្តនោះ ដាក់ក្នុងទូរទឹកកក ដោយទុករយះពេល ១ ម៉ោងទៅ ២ ម៉ោង។ ហើយលោកអ្នកធ្វើការត្រួតពិនិត្យលើទឹកឃ្មុំ បើសិនវានមិនកក តែមានលក្ខណះខាប់បន្តិចចាត់ទុកថាវាសុទ្ធ។

 

 

 

 

៣.ធ្វើតេស្តដោយប្រើនំប៉័ង

សាកល្បងវិធីនេះចំពោះអាហារពេលព្រឹករបស់អ្នក។ ទឹកឃ្មុំសុទ្ធតែងតែធ្វើឲ្យនំប៉័ងរឹង។ ប្រសិនបើមិនមែនជាទឹកឃ្មុំសុទ្ធទេ នំប៉័ងនឹងក្លាយជាសើម ហើយទ្រោម។ វាក្លាយជាបែបនេះដោយសារតែមានជាតិសំណើម។

 

៤.ធ្វើតេស្តដោយស្លឹកខ្ទឹម

លោកអ្នកគ្រាន់តែយកស្លឹកខ្ទឹមមកច្រលក់ក្នុងទឹកឃ្មុំ បន្ទាប់សង្កេតលើ ស្លឹកខ្ទឹមនោះហើយវាស្លោក ចាត់ទុកថាទឹកឃ្មុំនោះសុទ្ធ។

៥.ហិតក្លិន

អ្វីដែលសំខាន់បំផុត ប្រសិនបើទឹកឃ្មុំរបស់អ្នកមិនសុទ្ធទេ វានឹងធុំក្លិនជូរ។ អ្នកក៏អាចមើលឃើញពពុះសៗនៅលើទឹកឃ្មុំផងដែរ។ យល់ល្អត្រូវបោះវាចោលភ្លាមៗ។ ទឹកឃ្មុំសុទ្ធមានក្លិនស្រាល។

៦. ធ្វើតេស្ត​ដោយប្រើភ្លើង

ត្រូវមានការ​ប្រុងប្រយ័ត្ន​ក្នុងពេល​កំពុងធ្វើ​តេស្ត​ដោយ​ប្រើវិធីនេះ។ ទឹកឃ្មុំ​ជារបស់​ដែល​ដុតឆេះ។ យក​ទានដែល​មាន​ប្រឆេះអំបោះ​កប្បាស រួចចាក់​ទឹកឃ្មុំ​ចូល​ពីលើ​ប្រឆេះនោះ។ ឥលូវ​ដុត​ភ្លើង។ ប្រសិនបើ​ប្រឆេះ​ចាប់​ផ្តើម​ឆេះឡើង បានន័យ​ថា​ទឹកឃ្មុំ​សុទ្ធ។ បើ​មិន​ដូច្នេះ​ទេ ប្រាកដ​ជាមាន​វត្តមាន​ទឹកក្នុង​ទឹកឃ្មុំជាពុំខាន។

៧. ធ្វើតេស្ត​ដោយ​ប្រើ​ជាតិ​អាល់កុល

យក​ទឹកឃ្មុំ និង​ជាតិ​អាល់កុល​ក្នុង​បរិមាណ​ស្មើគ្នា រួច​ចាក់​ចូល​ក្នុង​កែវមួយ។ ទឹកឃ្មុំសុទ្ធ​នឹង​កើតជាដុំៗ ចំណែក​ឯទឹកឃ្មុំ​មិនសុទ្ធ​នឹង​រលាយ​ក្នុង​ទឹកអស់។ ប្រសិន​ទឹកឃ្មុំ​មិន​សុទ្ធ អ្នក​នឹង​ឃើញថា​ទឹក​មិនថ្លា​ឡើយ ក្រោយពេល​ធ្វើពិសោធន៍រួច។

 

 

 

loading...

Be the first to comment

Leave a Reply